Advertisement

Sunday, February 18, 2018

លោក សម រង្ស៊ី អំពាវ​នាវ​ឲ្យ​សមា​ជិក​គណ​បក្ស​ប្រជា​ជន​ចុះ​ចូល​ជា​មួយ​ចលនា​សង្គ្រោះ​ជាតិ

ភ្នំពេញៈអតីត​ប្រធាន​គណបក្សប្រឆាំង និង​បច្ចុប្បន្ន​ ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ ដែល​រដ្ឋាភិបាល​ចាត់ទុកថា​ ជា​ពួក​ឧទ្ទាម​ក្រៅច្បាប់​ បាន​អំពាវនាវ​​ឲ្យ​សមា​ជិ​ក​គណបក្ស​ប្រជាជន​កម្ពុជា ចាក​ចេញពី​បក្ស​កាន់អំណាច​​​យូ​អង្វែង​មួយ​នេះ ​រួច​ចូលរួម​ជា​សំងាត់ ​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក ដើម្បី​សង្គ្រោះ​ជាតិ​ជា​មួយ​គ្នា​។
ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ជាង ១០០ នាក់​ ក្នុង​វត្ត​មួយ នាទី​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ ២០១៨ លោក​សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទ្ទេស​នៅក្រៅ​ប្រទេស​ ក៏​បាន​បញ្ចេញ​សារ​នយោ​បាយ​ វាយ​ប្រហារត្រង់ៗ លើ​លោក​នាយក​រដ្ឋ​មន្ត្រី​ផងដែរ។
លោក​ថ្លែង​ថា៖«សូម​បងប្អូន​កុំ​ភ្ជាប់​វាសនា បងប្អូន​ជាមួយ​ជនឧក្រិដ្ឋ​ ហ៊ុន សែន ជន​ឧក្រិដ្ឋ​ ហ៊ុន សែន អស់​លក្ខណ៍​ហើយ បងប្អូន​ចាក​ចេញ ចាក​ចេញពី​ ហ៊ុន សែន មក​ចាប់ដៃ​ជាមួយ​សង្គ្រោះ​ជាតិ ស​ង្ក្រោះ​ជាតិ​របស់​យើង​ជា​មួយ​គ្នា»។
លោក​ក៏​អះអាងថា ​រដ្ឋាភិបាល​រប​ស់លោក​ ហ៊ុន សែន កំពុង​រងគំ​នា​​ប​របស់​សហគមន៍​អន្តរជាតិ​ ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ក្រោយ​ការចាប់ខ្លួន​អតីត​មេ​ប្រឆាំង​លោក កឹម សុខា និ​ង​​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលជា​គូប្រជែង​តែ​មួយ​គត់ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​សម្រាប់​ការ​បោះ​ឆ្នោត ជាតិ​នា​ខែ​កក្កដា​ឆ្នាំ​នេះ។
លោក​ថ្លែងថា៖«ដរាបណា​ ខ្ញុំ​នៅមាន​ជីវិត ដ៏​រាប​ណា​ខ្ញុំ​នៅមាន​សេរីភាព ខ្ញុំ​នឹងធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ដំណើរការ​ទៅមុខ អត់​គាំង​ដាច់ខាត…ហ៊ុន សែន មិន​ដឹង​សប្បាយចិត្ត​យ៉ាងណា យួន​មិនដឹង​សប្បាយ​ចិត្ត​យ៉ាងណា បើ​សម រង្ស៊ី ឈប់​​ធ្វើ​នយោ​បាយ បើ​ សម រង្ស៊ី​អោបដៃ កឹម សុខា ជាប់គុក សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រងារ តែលតោល ស្ទើរ​តែ​អស់​សង្ឃឹម​»។
ប៉ុន្តែ លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​សរសេរ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់លោក​ថា​ លោក​ សម រង្ស៊ី គួរ​យក​គំរូ​តាម ​លោក Bill English ប្រធាន​គណបក្ស National Party របស់​នូ​វែ​ល​ហ្សេ​ឡង់​ដែល​បាន​លា​ឈប់​​ពី​ប្រធាន​គណបក្សប្រឆាំង​មួយ​ ដើម្បី​ទៅ​ប្រកប​របរ​រកស៊ី​ជា​ឯកជន​វិញ បន្ទាប់ពី​ប្រឡូក​ក្នុង​ឆាកនយោបាយ​អស់​រយៈ​ពេល ជាង ២៧ ឆ្នាំ​មក​ ដោយ​មិន​ទទួលបាន​លទ្ធ​ផល​ផ្លែ​ផ្កែ។
លោក​សរសេរ​ថា៖«ដូច្នេះ ទណ្ឌិត សម រង្សី នៅ​ក្រាញ​ចង់​តតាំង​អី​ទៀត បើ​បរាជ័យ​ជាង ២០ ឆ្នាំ តាំងពី​នៅមាន​តួនាទី​ក្នុងស្រុក រហូត​បរាជ័យ​អស់​គូថ​ខោរ​ត់ទៅ​និរ​ទេស​ខ្លួន​កណ្តោច​កណ្តែង​ឯនាយ​សមុទ្រ ​ហើយ​នៅ​​តែ​តាម​ព្យាបាទ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​តទៅ​ទៀត​ ដោយ​មិនចេះ​ខ្មាស់​អៀន​ទាល់​តែ​សោះ។ គួរតែ​ សម រង្សី រៀនសូត្រ​និង​យក​គំរូ​តាម​លោក Bill English ទៅរក​ស៊ី​លក់​នំ​បុ័ង​អី​តាម​ចិញ្ចើម​ថ្នល់ ទើប​ត្រឹម​ត្រូវ»៕

No comments:

Post a Comment